ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ធ្លាក់ឧទ្ធម្ភាគចក្រនៅនេប៉ាល សម្លាប់អ្នកដំណើរ៧នាក់រួមទាំងទារកម្នាក់

នេប៉ាល់: មនុស្ស៧នាក់ រួមទាំងទារកម្នាក់ផង បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Fishtail Air ក្នុងតំបន់ Madanpur នៃស្រុក Nuwakot ភាគកណ្តាលប្រទេសនេប៉ាល់ថ្ងៃច័ន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៩ សីហា ឆ្នាំ២០១៦។

មន្ត្រីក្រុមហ៊ុននេះបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ 9N-AKA របស់ខ្លួនបានបាត់ទំនាក់ទំនងចាប់តាំងពីម៉ោង ១រសៀល ម៉ោងនៅក្នុងស្រុក។

ឧទ្ធម្ភាគចក្រនេះត្រូវបានហោះមកពីស្រុក Gorkha ទៅកាន់ទីក្រុងរដ្ឋធានីនេប៉ាល់។ លោក Yadav Koirala អ្នកនាំពាក្យនៅក្រសួងទំនាក់ទំនងបានបង្ហើបឲ្យដឹងថា ព័ត៌មានបឋមផ្តល់ដោយក្រុមហ៊ុន អាកាសចរណ៍នេះ គឺមានមនុស្សចំនួន ៦នាក់នៅក្នុងឧទ្ធម្ភាគចក្រនេះ ហើយប្រតិបត្ដិការស្វែងរកនេះ គឺកំពុងតែដំណើរការ៕

-e1-9e-a7-e1-9e-91-e1-9f-92-e1-9e-92-e1-9e-98-e1-9f-92-e1-9e-97-e1-9e-b6-e1-9e-85-e1-9e-80-e1-9f-92-e1-9e-9a-e1-9e-93-e1-9e-b7-e1-9e-84-e1-9e-98-e1-9e-93-e1-9e-bb-e1-9e-9f-e1-9f-92-e1-9e-9f-e1-9f-a6

មតិយោបល់