ឥណ្ឌូនេស៊ីៈ ក្រុមមន្រ្តី នៅថ្ងៃពុធនេះ បាននិយាយថា មនុស្ស ១៨ នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស រួមទាំងសំណង់អគាររាប់សិបខ្នង ត្រូវបានខូចខាត ក្នុងករណីគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Aceh ក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។
តាមការស្ទង់មតិទីតាំងភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា រញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង៣០ នាទីព្រឹក ហើយវាបានវាយប្រហារចម្ងាយ ១០ គីឡូម៉ែត្រពីភាគខាងជើងនៃខេត្ត។
គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីជាប្រទេសមួយ ដែលរងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាញឹកញាប់៕
មតិយោបល់