កំពង់ឆ្នាំងៈ នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍ឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសង្ស័យបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ខណៈរថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់ ស្ថិតនៅក្នុងទឹកដីស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងចំពេលក្បួនរថយន្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើដំណើរឆ្លងកាត់។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុទ្ធី ប្រាប់ Post News ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមែន ហើយពេលនេះលោកកំពុងបញ្ជាមន្ត្រីរបស់ខ្លួនចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីសម្រួលមិនឲ្យកកស្ទះចរាចរណ៍។ លោកបញ្ជាក់ផងដែរថា “យើងសម្រួលឲ្យលឿន មិនឲ្យមានការកកស្ទះ ពីព្រោះក្បួនសម្ដេចតេជោ ឆ្លងកាត់ទីនោះ”។
ទោះជាយ៉ាងណា លោក ប្រាក់ វុទ្ធី មិនបានលម្អិតព័ត៌មាននោះទេ ដោយលោកនិយាយថា កំពុងជាប់សម្រួលក្បួនរថយន្តរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៕
មតិយោបល់