ភ្នំពេញៈ កម្មករសំណង់ម្នាក់ ខណៈដែលកំពុងធ្វើការងារ ស្រាប់តែបាក់រន្ទារ ដែលគ្មានស្តង់ដា ធ្លាក់តាំងពីជាន់ទី៣ មកដីរងរបួសធ្ងន់ កាលពីវេលា ម៉ោង៥រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ការដ្ឋានសំណង់ មួយកន្លែង តាមផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មិនត្រូវបាន មេការសំណង់ ឬកម្មករក្នុងការដ្ឋាន ប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ ក្នុងការលាក់កំបាំង មិនពេញចិត្ត ពេលដែលអ្នកយកពត៌មាន ផ្ដិតយករូបភាពនិង សាកសួរ ជុំវិញរឿងរ៉ាវ ខាងលើឡើយ គ្រាន់តែប្រាប់ ចុងមាត់ចុងក ថាឈ្មោះ តាឆក អាយុជាង៤០ឆ្នាំ ស្នាក់នៅ ក្នុងការដ្ឋាន រងរបួសធ្ងន់ធ្ងរ ។
បើតាមប្រជាពលរដ្ឋ រស់នៅក្បែរការដ្ឋានសំណង់ខាងលើ បានឲ្យដឹងថា សម្ភារៈ ដែក ក្តារ រន្ទារ នៅសំណង់មួយនេះ បើទោះជាសំណង់ មានច្បាប់ត្រឹមត្រូវ ក៏ដោយ តែ សម្ភារៈ យកមកប្រើប្រាស់ ក្នុងការដ្ឋាន សង្ស័យគ្មានគុណភាព ដែក ក្តារ ចាស់ៗ ដែលប្រើការលែងកើត ទើបបាក់ធ្លាក់កម្មករងាយៗបែបនេះ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុ គេឃើញជនរងគ្រោះ នៅលើរន្ទារ កំពុងធ្វើការងារ នៅលើជាន់ទី៣ ស្រាប់តែ បាក់ក្តារ ធ្លាក់ជនរងគ្រោះ មកត្រូវខ្សែភ្លើងរួចបន្ត ធ្លាក់មកដី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុភ្លាម ត្រូវបាន មេការ ក៏ដូចជាកម្មករសំណង់ដូចគ្នា ប្រញាប់ប្រញាល់ ដឹកបញ្ជូនតាមម៉ូតូ កង់បីយកទៅមន្ទីរពេទ្យ ទោះជាសាកសួរ ទៅមន្ទីរពេទ្យណា ក៏មេការ មិនប្រាប់ដែរ ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ខាងក៏ដូចអ្នកឃើញហេតុការ សំណូមពរ ដល់អាជ្ញាធរ ពាក់ព័ន្ធមេត្តាជួយពិនិត្យ និងតាមដានការដ្ឋាននីមួយៗ តើមានលក្ខណៈបច្ចេកទេស គ្រប់គ្រាន់និងមានគុណភាព កំរិតណា ព្រោះកន្លង មកខុសច្រើន តែកើតមានករណីធ្លាក់កម្មករ ជាញឹកញាប់ ដែលកម្មករខ្លះ បណ្ដាល ឲ្យបាត់បង់ជីវិតទៀតផង៕
https://www.youtube.com/watch?v=KSk9bR0FjxM&feature=youtu.be
មតិយោបល់