ភ្នំពេញ: ទីតាំងការដ្ឋានសំណង់មួយកន្លែងនៅតំបន់បឹងកក់ ពេលនេះត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ ក្រោយពីសង្ស័យថា មានជនបរទេសស្នាក់នៅនិងធ្វើការខុសច្បាប់ ។
ប្រធាននាយកដ្ឋានសើុបអង្កេតនិងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់Post News នៅមុននេះបន្តិចថា គិតត្រឹមម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី៩សីហានេះ កម្លាំងនគរបាលអន្តោរប្រវេសន៍បាននិងកំពុងចុះពិនិត្យការដ្ឋានសំណង់មួយកន្លែងនៅតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសមត្ថកិច្ច ការចុះត្រួតពិនិត្យ គឺដោយសារតែពួកគេស្នាក់នៅនិងធ្វើការដោយខុសច្បាប់ មិនមានឯកសារគ្រប់គ្រាន់ ឬមិនមានលិខិតឆ្លងដែន ។ ព័ត៌មានលម្អិត Post News
និងផ្សាយបន្តិចទៀត ៕
https://www.youtube.com/watch?v=WzKR6BHglLM&feature=youtu.be
មតិយោបល់