កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរី បានបុកជាមួយម៉ូតូវ៉េវអាល់ហ្វា បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៥៩នាទីយប់ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦ (ចំណុចផ្លូវប្រសព្វ វាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តម៉ាកកាមរី (ស្វិត) ពណ៌ស បានបុកជាមួយនឹងម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ គីម សុគត ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥ ខេត្តកំពង់ធំ)។ ចំណែករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕


មតិយោបល់