ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់រថយន្តដឹកលើទម្ងន់១៩០គ្រឿង និងពិន័យជិត៤៦០លានរៀល ក្នុងខែកក្កដា

ភ្នំពេញៈ ត្រឹមតែរយៈពេល១ខែ ពោល គឺខែកក្កដា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពិន័យបានទឹកប្រាក់ប្រមាណជិត៤៦០លានរៀល ចូលថវិការដ្ឋ និងចាប់រថយន្តដឹកលើសទម្ងន់១៩០គ្រឿង ព្រមទាំងព្រមានម្ចាស់យានយន្តទាំងនោះឲ្យឈប់បន្តដឹកលើសទម្ងន់កំណត់ បើមិនដូច្នេះទេ ក្រសួងនឹងចាត់វិធានការបិទការធ្វើអាជីវកម្ម និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ។ នេះបើតាមការចេញផ្សាយពីបណ្ដាញសង្គមរបស់ក្រសួងមួយនេះ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

ហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា នៅខែកក្កដា ឆ្នាំ២០១៦ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន១៩០គ្រឿង និងពិន័យបានថវិកាសរុបចំនួន៤៥៩.៣៨៨.០០០រៀល។ ជាមួយគ្នានេះ ក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការធ្លាក់ចុះ៧៥គ្រឿង ពី២៦៥គ្រឿង នៅក្នុងខែមិថុនា មកត្រឹម១៩០គ្រឿង ក្នុងខែកក្កដា។

ប្រភពដដែលបន្តថា ក្នុងចំណោមរថយន្តទាំង១៩០គ្រឿងនោះ មានរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ ជាមធ្យមចាប់ពី៤តោន រហូតដល់៣៣តោន។ តាមរបាយការណ៍របស់ក្រុមការងារជំនាញ មានរថយន្ត២គ្រឿង ដែលផ្ទុកលើសជាច្រើនតោន មិនធ្លាប់មានពីខែកន្លងមក រហូតដល់ទៅ៣៨តោន និង៤៨តោន ដែលរថយន្តទាំងនេះ គឺកក្តាចម្បងដែលធ្វើឲ្យខូចផ្លូវថ្នល់សាធារណៈមុនអាយុកាល។ រថយន្តដែលដឹកលើសទម្ងន់ដល់ទៅ៣៨តោន គឺជារថយន្តដែលចាប់បាននៅស្ថានីយថ្នល់កែង ខេត្តកំពង់ចាម និងរថយន្តដែលផ្ទុកលើសដល់៤៨តោន ចាប់បាននៅស្ថានីយខែលជ័យ ខេត្តកំពង់ចាម។

ចំពោះករណីនេះ គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការព្រមានដល់ម្ចាស់យានយន្ត ដែលបានដឹកលើទម្ងន់ទាំង២គ្រឿងនោះ ថាប្រសិនបើមានករណីបែបនេះកើតឡើងម្តងទៀត ក្រសួង និងមន្ត្រីមានសមត្ថកិច្ច នឹងធ្វើការឃាត់រថយន្តទុករយៈពេល១ឆ្នាំ និងបិទការធ្វើអាជីវកម្មរយៈពេល១ឆ្នាំ ព្រមទាំងដកហូតប័ណ្ណបើកបររយៈពេល២ឆ្នាំ ផងដែរ៕

13938091_556764367841241_2059032717111413118_o13872648_556764747841203_1784537435277662871_n13872694_556764867841191_2169005500951363351_n13876215_556764434507901_6241965910988371560_n13876373_556765007841177_7433295514371583672_n13908862_556765684507776_700937683638941496_o13909231_556765004507844_7777777500873372082_o13909328_556764774507867_6887765265652939834_o13909442_556764494507895_3288061397435598869_o13912896_556764344507910_8516217508196387666_n13913931_556764337841244_8823513521607891340_o13913967_556765654507779_6418574153497014725_o13919979_556765507841127_4704166305751110248_o13920384_556764391174572_5357727344708428112_o13920478_556765627841115_4126782046853471761_o13923835_556764681174543_3222124974343589096_o13924991_556765017841176_575443726810418297_n13925503_556765694507775_5258325643025491946_o13925709_556764577841220_3010411410121435675_o13938070_556764467841231_5231616340416048296_o13938156_556764527841225_6325220851377353599_o13938267_556764411174570_3863332393930479160_o13938350_556765671174444_3201567415180609544_n13963069_556765511174460_6565235609312312735_o13988160_556764721174539_6522259065789536298_o13995511_556765691174442_3367452833373244837_o

មតិយោបល់