កំពង់ស្ពឺៈ នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២៦ លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ១៨-១៩ ត្រង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី មានរថយន្ដម៉ាក ហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខ 3B-8945 សណ្តោងសឺមីរ៉ឺម៉ក មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-3976 ដឹកស៊ីទែន ប្រេងសាំង ក្រុមហ៊ុន (SAVIMEX) បើកបរដោយតៃកុងរថយន្ត មិនស្គាល់អត្តសញ្ញាណរត់គេច បើកពីទិសត្បូងឆ្ពោះទៅទិសជើង លុះមកដល់ចំណុចកៀតហេតុខាងលើ បានបុកក្បាលស្ពានអូត្រាវ។
ក្រោយហេតុការណ៍ដ៏គ្រោះថ្នាក់អ្នកបើកបរ បានដាក់មេប្រួច ដោយមិនរង់ចាំការនិយាយគ្នានោះទេ ប៉ុន្ដែចៃដន្យសំណាងល្អមិនបង្កឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងអ្នកដទៃពិសេសអ្នកបើកបរ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសីថា រថយន្ដបង្កគ្រោះថ្នាក់ខាងលើ ប្រហែលមកពីអ្នកបើកបរងងុយដេក ទើបបណ្ដាលឲ្យបាត់ម្ចាស់ការ និងមិនអាចគ្រប់គ្រងស្ថានការណ៍បានទើប បណ្ដាលឲ្យរេចង្កូតបុកឡើងស្ពាន។
បច្ចុប្បន្នរថយន្តបង្កគ្រោះថ្នាក់ខាងលើ ត្រូវតំណាងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ច ស្ទូចមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ជាបណ្ដោះអាសន្ន និងរកដំណោះស្រាយសំណងជួសជុលសងការខូចខាតតាមនីតិវិធី៕
មតិយោបល់