ស្ទឹងត្រែងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារថ្មី ក្រុងស្ទឹងត្រែង និងបានណែនាំអំពីផ្ទាំងរូបផ្សព្វផ្សាយ និងបានបិតនៅក្នុងផ្សារមួយចំនួន។
ដោយឡែកចំពោះការត្រួតពិនិត្យយើងបានដកហូតទំនិញហួសកាលបរិច្ឆេទដូចជា មីយ៉ាំយ៉ាំចំនួន ៤៤កញ្ចប់ រតឌី៤កញ្ចប់ ដំឡូងបំពងកំប៉ុង ២កំប៉ុង សរុប ៤.៥គីឡូក្រាម យកមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
មតិយោបល់