ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទាញកាំបិតប៉័ងតោ ប្រហារយុវជនម្នាក់ របួសធ្ងន់ គេចខ្លួនបាន៣ថ្ងៃ ត្រូវជាប់ខ្នោះ

ឧត្តរមានជ័យៈ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់ទៅលើជនរង បណ្តាលឲ្យមាន របួសយ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាន៣ថ្ងៃ ត្រូវបាន សមត្ថកិច្ចធ្វើការ ស្រាវជ្រាវឃាត់ខ្លួន យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់។

ការឃាត់ខ្លួន ជនសង្ស័យទាំង២រូបនេះ បានធ្វើឡើង នៅវេលាម៉ោង១១និង ៥០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលអូរស្មាច់ ។ ជនសង្ស័យៈ ទី១-ឈ្មោះ ទី អាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង ទី២-ឈ្មោះ គឹម ម៉ី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធ ក្នុងករណីអំពើហិង្ស ដោយចេតនា ដែលប្រព្រឹត្តឡើង កាលវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនរីសត មាត់ច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។

ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ភៀង ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង បណ្តាលឲ្យមាន របួសយ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់៕

CaptureIMG_4208IMG_4209

មតិយោបល់