Post News Media ព័ត៌មានជាតិ ជនជាតិ​ជប៉ុន​...

ជនជាតិ​ជប៉ុន​ម្នាក់​ ដេកស្លាប់​ក្នុងបន្ទប់​ផ្ទះ​ជួល

​សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រហែល​០៩ ​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​បន្ទប់​លេខ​០៩​ ផ្ទះ​ជួល​ ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ ជនបរទេស​ម្នាក់​បាន​ស្លាប់​។​ ជន​រង​គ្រោះ​ឈ្មោះ​ IMAI​ HIROSHI​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​ ១១​ មក​រា​ ១៩៤៤​ ជនជាតិ​ជប៉ុន​ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា​៖ ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​(​គាំងបេះដូង​)​។​ ចំពោះ​សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​គ្រួសារ​និង​ស្ថានទូត​៕