ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រេសិតចិនទៅកាន់ជប៉ុន: បញ្ហាជម្លោះសមុទ្រចិនខាងកើត គួរតែត្រូវដោះស្រាយតាមរយៈការទូត

ចិន: ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុនបានឱ្យដឹងថា លោកបានប្រាប់រដ្ឋមន្រ្តី​ការបរទេសជប៉ុនថា ប្រជុំកោះនៅសមុទ្រចិនខាងកើតបានអះអាងដោយប្រទេសទាំងពីរវាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ប្រទេសចិននិងជម្លោះប្រទេសទាំងពីរ គួរតែត្រូវបានដោះស្រាយតាមរយៈ​ការទូតនិងកិច្ចសន្ទនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៦។

លោក Cheng Yonghua រដ្ឋមន្ត្រីការបរទេសចិនបានប្រាប់អ្នកកាសែត បន្ទាប់ពីបានជួបជាមួយរដ្ឋមន្រ្តី​ការបរទេសជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារ៍នេះ ថា «ខ្ញុំបានប្រាប់គាត់ថា Diaoyu (កោះ) គឺជាផ្នែកសំខាន់មួយនៃទឹកដីរបស់ចិន ហើយថា វាជាធម្មជាតិដែលថា នាវាចិនធ្វើសកម្មភាពក្នុងដែន​ទឹក​នៅក្នុងចំណោទសំណួរបញ្ហាឬសំណើ ដែលត្រូវលើយកមកពិភាក្សាគ្នា។

សូមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើង ខណៈដែលប្រទេសជប៉ុនបានបញ្ជាក់ថា ការកើនឡើងនៃចំនួននាវារដ្ឋាភិបាលចិន នៅជិតប្រជុំកូនកោះដែលមានជម្លោះ ដែលគេហៅថា កោះ Senkaku នៅជប៉ុន ហើយនៅក្នុងប្រទេសចិន ដែលគេហៅថា កោះ Diaoyu ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង​ក្រោយនេះ៕

China ambassadorSenkaku and Diaoyu Islands

មតិយោបល់