ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសរុស្ស៊ីបញ្ជូនប្រព័ន្ធមីស៊ីល S-300 ពាក់កណ្តាលទៅឱ្យអ៊ីរ៉ង់

រុស្ស៊ី: ឧបនាយករដ្ឋមន្រ្តីលោក Dmitry Rogozin បានថ្លែងថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីល S-300 បាញ់ពីដីទៅអាកាសពាក់កណ្តាលឲ្យទៅប្រទេស អ៊ីរ៉ង់ដោយអនុលោមតាមកិច្ចសន្យាការលក់អាវុធ ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ ២០០៧ ។

លោក Rogozin បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ នៅឯកិច្ចប្រជុំកំពូល ប្រទេសរុស្ស៊ី -អ៊ីរ៉ង់-អាហ្សែបែហ្ស ក្នុងរដ្ឋធានីបាគូ នៃប្រទេស Azerbaijan ។

កិច្ចសន្យាលក់អាវុធឆ្នាំ ២០០៧ រវាងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ មានតម្លៃប្រហែល៩០០ លានដុល្លារសហរដ្ឋអាមេរិក។

ប្រទេសរុស្ស៊ីកំពុងមានផែនការបញ្ចប់ការចែកចាយនៃប្រព័ន្ធការពារអាកាស S-300 ទៅឱ្យអ៊ីរ៉ង់នៅចុងឆ្នាំ២២០១៦នេះ។

បើតាមការលើកឡើងរបស់ លោក Sergei Chemezov ប្រធានសាជីវកម្មបច្ចេកវិទ្យារដ្ឋរបស់រុស្ស៊ី Rostec ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ម្បីលើកកម្ពស់ ការអភិវឌ្ឍផលិតកម្ម និងការនាំចេញបច្ចេកវិទ្យាខ្ពស់ផលិតផលឧស្សាហកម្មសម្រាប់វិស័យស៊ីវិល និងការការពារ។

ប្រទេសរុស្ស៊ីបានផ្អាកកិច្ចសន្យាឆ្នាំ២០០៧ ជាមួយប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ ២០១០ ដោយលើកឡើងពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ U.N. ដែលដាក់ការជួញដូរអាវុធនៅលើទីក្រុងតេរ៉ង់។

ប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បានដកការហាមឃាត់ការចែកចាយនៅខែមេសាឆ្នាំ២០១៥ បានក្នុងរយ:ពេលខ្លីបន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកបានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដើម្បីដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់។

សូមជម្រាបថា S-300 មានសមត្ថភាពខ្ពស់ អាចបាញ់បានចម្ងាយឆ្ងាយ ពីដីទៅអាកាស ហើយបានដាក់ពង្រាយជាលើកដំបូងនៅក្នុងអតីតសហភាពសូវៀត ឆ្នាំ១៩៧៩ ៕

n_95202_1

មតិយោបល់