អូស្ត្រាលីៈ ទូរទស្សន៍ ABC រាយការណ៍នៅថ្ងៃពុធនេះថា បុរសម្នាក់ ត្រូវបានវាយប្រហារដោយត្រីឆ្លាមមួយក្បាល នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអូស្រ្តាលី អំទ្បុងពេលដែលគាត់កំពុងជិះស្គីនៅលើទឹក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។
បុរសវ័យ ២៩ ឆ្នាំរូបនេះ មានឈ្មោះ Ben Gerring ត្រូវបានបាត់បង់ជើងត្រឹមជង្គង់។
នាយកដ្ឋានបុគ្គលិកជលផល WA នឹងបង្កើតអន្ទាក់នៅឆ្នេរនៅព្រឹកថ្ងៃពុធនេះ ដើម្បីព្យាយាមចាប់ត្រីឆ្លាមដែលជាជឿថា មានប្រវែងបីម៉ែត្រ។
អ្នកនាំពាក្យរបស់នាយកដ្ឋាន បាននិយាយថា «នេះជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈហើយ នៅឆ្នេរសមុទ្រ Mandurah ភាគខាងត្បូងទីក្រុង Perth»៕


មតិយោបល់