ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Drump ស្នើសុំឲ្យអ្នកគាំទ្រសិទ្ធ ប្រើប្រាស់កាំភ្លើង ជួយបញ្ឈប់ Clinton

អាមេរិកៈ លោក Drump កាលពីថ្ងៃចន្ទបានស្នើសុំនៅក្នុងយុទ្ធនាការមួយស្តីអំពី “វិសោធនកម្មមនុស្សទីពីរ” ថា ច្ចាស់កាំភ្លើង ឬ អ្នកដែលគាំទ្រឲ្យមានច្បាប់ប្រើប្រាស់កាំភ្លើង គួរជួយបញ្ឈប់លោកស្រី Hillary Clinton មិនឲ្យឈ្នះនៅសេតវិមាន និងជ្រើសរើសយកតុលាការកំពូលអាមេរិកថ្មី ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នា ២០១៦។

វានៅមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ ថាអ្វីដែលលោក Drump បាននិយាយមានន័យយ៉ាងណា នៅក្នុងការគត់សំគាល់របស់លោកនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការព្រួយបារម្ភភ្លាមៗថា Drump កំពុងតែចង់ឲ្យគេបាញ់សម្លាប់លោក Clinton និង ចៅក្រម។

លោកDrump បានប្រាប់នៅក្នុងការប្រមូលផ្តុំមួយក្នុងទីក្រុង Wilmington រដ្ឋCarolina ភាកខាងជើង ថា «លោកស្រី Hillary ចង់លប់បំបាត់វិសោធនកម្មទីពីរ » មានន័យថារក្សាទុកសិទ្ធហាមប្រាមមិនឲ្យប្រើប្រាស់អាវុធ។ Trump លើកឡើងដូច្នេះថា «ប្រសិនបើនាងជ្រើសរើសយកការសម្រេចចិត្តរបស់នាង, គ្មានអ្វីដែលអ្នកអាចធ្វើសម្រាប់មនុស្សបានទេ»។ ទោះបីជា «វិសោធនកម្មនុស្សលើកទីពីរ ប្រហែលជាមាន ឬគ្មាន ក៏ខ្ញុំមិនដឹង»៕

 

elections-commission-releases-trumps-financial-disclosure-media-reports-2015-7

មតិយោបល់