ជប៉ុនៈ ករណីររញ្ជួយដីដ៏ខ្លាំងថ្មីទៀតមួយ បានវាយប្រហារនៅតំបន់ដូចគ្នានៅលើកោះហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ដែលធ្លាប់រងការវាយប្រហារ ដោយគ្រោះរញ្ជួយដ៏ខ្លាំងក្លាមួយ កាលពីខែមុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង ៥៨ នាទីព្រឹក ម៉ោងនៅសិង្ហបុរី ដោយរញ្ជួយដីនេះ បានវាយប្រហារក្នុងកម្រិត ៥.៣ រ៉ិចទ័រ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ អំពីរលកយក្សស៊ូណាមីទ្បើយ។
យោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់បានរងរបួសស្រាល នៅទីក្រុង Sapporo ប៉ុន្តែមិនមានអ្នកស្លាប់ ឬរបួសផ្សេងទៀត ត្រូវបានរាយការណ៍នោះទេ៕
មតិយោបល់