ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសកាណាដាសម្លាប់ជនសង្ស័យម្នាក់ បន្ទាប់ពីទទួលសញ្ញាគំរាមគំហែងភេវរកម្ម

កាណាដាៈ បណ្តាញទូរទស្សន៍ CTV និង CBC រាយការណ៍មកថា ប៉ូលិសកាណាដា បានសម្លាប់បុរសម្នាក់ កាលពីថ្ងៃពុធ បន្ទាប់ពីប៉ូលិស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ពួកគេបានកំណត់ អត្តសញ្ញាណជនសង្ស័យ ក្រោយពីទទួលបានសញ្ញាការគំរាមកំហែងពីភេរវកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

កងកម្លាំទាហានកាណាដា (RCMP) បាននិយាយនៅក្នុងសេចក្ដីថ្លែងថា ជនសង្ស័យរូបនេះ ត្រូវបានកំណត់ អត្តសញ្ញាណ ហើយប៉ូលិសក៏ធ្វើសកម្មភាពបាញ់តែម្ដង ដើម្បីធានាដល់សុវត្ថិភាពសន្ថិសុខសាធារណៈ។

ប្រភពស៊ើបការណ៍សម្ងាត់ បានបដិសេធក្នុងការផ្ដល់ពីអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាត ឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទ្បើយ តែបើតាមភ្នាក់ងារ Reuters បានប្រាប់ថា ជនសង្ស័យមានឈ្មោះ Aaron Driver ត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីរូបគាត់គ្រាំទ្ររដ្ឋអ៊ីស្លាម ដោយបើកចំហ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

Canadian police kill suspect after receiving tip-off of terror threat

មតិយោបល់