ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីមានគម្រោងយកមូលដ្ឋានយោធាស៊ីរី ដាក់មូលដ្ឋានយោធារបស់ខ្លួន

រុស្ស៊ី: មន្ត្រីជាន់ខ្ពស់ការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុង​មានគម្រោង​យក​មូលដ្ឋានអាកាស Hmeymim នៅក្នុងប្រទេសស៊ីរី ដើម្បីប្រែក្លាយទីកន្លែងនោះ ដាក់មូល​ដ្ឋាន​យោធាអចិន្រ្តៃយ៍នៃកងកម្លាំងអាកាសនិងដាក់គ្រឿងសព្វាវុធទំនើបៗ ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុង​យុទ្ធ​សាស្ត្រថ្មី ដែលពុំធ្លាប់មានពីមុនមក បើទោះបីច្បាប់អន្តរជាតិ មិនបានអនុញ្ញាតក៏ដោយ។ នេះបើយោងតាម​ការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦។

លោក Frants Klintsevich អនុប្រធានទីមួយនៃគណៈកម្មាធិការការពារជាតិ​និងសន្តិសុខ​របស់ក្រុម​ប្រឹក្សា​សហព័ន្ធរុស្ស៊ី ត្រូវបានគេដកស្រង់សម្តីនៅលើគេហទំព័ររបស់កាសែតរុស្ស៊ី Izvestia បាននិយាយ​ថា បន្ទាប់ពីស្ថានភាពគតិយុត្តិនៃមូលដ្ឋានទ័ពអាកាស Hmeymim នៅស៊ីរី បានព្រមព្រៀងគ្នាហើយ ដើម្បីឲ្យ​មូលដ្ឋានយោធារុស្ស៊ី តាំងទីលំនៅទីនោះ។ ដូច្នេះវានឹងក្លាយជាមូលដ្ឋានពេញ​លេញនៃ​កងកម្លាំង​ប្រដាប់​អាវុធ​របស់ប្រទេសរុស្ស៊ី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសមស្រប។

លោកបាននិយាយថា ការតាំងមូលដ្ឋានយោធារបស់រុស្ស៊ីនៅទីនោះ នឹងមិនមានសកម្មភាពអំពើភេរវកម្ម​នឹងគំរាមកំហែងដល់ប្រទេសរុស្ស៊ី។ ប្រសិនបើ បណ្តាប្រទេសលោកខាងលិច ចង់យល់ព្រមលើសកម្មភាព​រួម​នោះ យើងនឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសស៊ីរី អ៊ីរ៉ង់និងអ៊ីរ៉ាក់៕

Hmeymim military base in SyriaRussian-Air-Force-Pilots

មតិយោបល់