ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥នាក់ប្រុស ពីបទលួចឆ្លងដែនស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើជាកម្មកក្នុងសិប្បកម្មឈើមួយកន្លែង នៅភូមិក្រសាំងជ្រុំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហានេះ។
ក្រោយពីឃាត់ខ្លួន ជនជាតិវៀតណាមទាំង៥នាក់ ខាងលើត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍៕
មតិយោបល់