ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីថា ការកែលម្អក្បាលគ្រាប់ថ្មីរបស់អាមេរិក ជាការគំរាមដល់សន្តិសុខនុយក្លេអ៊ែរ

រុស្ស៊ីៈ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយពីថ្ងៃពុធថា ការកែលម្អនៃគ្រាប់បែក B61-12 ថ្មី របស់សហរដ្ឋអាមេរិក នេះនឹងគំរាមកំហែងដល់សន្ដិសុខនុយក្លេអ៊ែរ ខណៈដែលលក្ខណៈការប្រយុទ្ធរបស់គ្រាប់នេះ បានបង្កើនហានិភ័យក្នុងការប្រើប្រាស់។ នេះបើយោងតាសារព័តាមានស៊ីនហួចុះផ្សាយនៃថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៦។

លោក Mikhail Ulyanov ប្រធាននាយកដ្ឋានរបស់ក្រសួងសម្រាប់ការមិនសាយភាយនុយក្លេអ៊ែរ និងគ្រប់គ្រងអាវុធបានថ្លែងថា «វាមិនមែនជារឿងចៃដន្យទេ ដែលអ្នកជំនាញអាមេរិកមួយចំនួនប្រញាប់បង្កើតក្បាលគ្រាប់ថ្មីនេះបន្ថែមទៀត ឲ្យកាន់តែល្អ “ត្រឹមត្រូវ” ពីព្រោះដូចដែរពួកគេបាននិយាយ ថាកម្មវិធីរបស់ពួកគេនឹងមានផលវិបាកដល់មនុស្សជាតិខ្លាំងតិច »។

ទីភ្នាក់ងារ RIA Novosti បានស្រង់សម្តីលោក Ulyanov ថា «ប៉ុន្តែច្បាស់ណាស់នេះគឺជាទិដ្ឋភាពអវិជ្ជមាននៃ លក្ខណៈអាវុធបែបនេះ វានឹងបង្កើនការល្បួងឲ្យមានចំណង់ក្នុងការប្រើប្រាស់ “។

បើយោងតាមអ្នកការទូត ក្បាលគ្រាប់នុយក្លេអ៊ែរដែល ត្រូវបានបង្កើតឡើងជាចម្បង ដើម្បីជំនួសអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកនៅបណ្តាប្រទេសអឺរ៉ុបដែលផុតអាយុប្រើប្រាស់ចំនួនប្រាំ មានប្រទេស ប៊ែលហ្សិក ប្រទេសអាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងប្រទេសតួកគី ក៏ជាដូចជាឃ្លាំងផ្ទុកអាវុធនៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។

ការធ្វើឱ្យប្រសើរនៃអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅអឺរ៉ុបនេះគឺជាការបន្ថែមរយៈពេលវែងនៃការអនុវត្តន៍បេសកកម្មនុយក្លេអ៊ែរ របស់អង្គការណាតូ ដែលក្នុងនោះអ្នកបើកយន្តហោះនៃប្រទេសមិនប្រើនុយក្លេអ៊ែរ ត្រូវបានរៀបចំដើម្បីប្រើអាវុធនុយក្លេអ៊ែរអាមេរិកដែរ។ Ulyanov បានបន្ថែមថាវាជា«ការរំលោភជាក់ស្តែង នៃសាលិខិត និងស្មារតីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) »។

លោក Ulyanov រំឭកថាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបាននិយាយម្តងហើយម្តងទៀតក្រុងម៉ូស្គូថានឹងមិនបានទទួលកយការប្រណាំងប្រជែងអាវុធថ្មីមានតម្លៃថ្លៃទេ ប៉ុន្តែខ្លួនពិតជានឹងត្រូវថែរក្សាការផ្តល់ប្រសិទ្ធិភាពនៃសន្តិសុខជាតិរបស់ខ្លួន។

សូមបញ្ជាក់ថា គ្រាប់បែកនុយក្លេអ៊ែរ B61 បាន បង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ជាផ្នែកមួយនៃអាវុធ បរមាណូដំបូងរបស់សហរដ្ឋអាមេរិក។ រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិរបស់សហរដ្ឋអាមេរិក (NNSA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថាខ្លួនបានអនុញ្ញាតឲ្យផលិតក្បាលគ្រាប់ផ្ទុះកែលម្អថ្មី B61-12 ហើយចាប់ពីឆ្នាំ ២០២០ទៅវានឹងមានភាពល្អប្រសើរ ត្រឹមត្រូវ និងកម្លាំងបំផ្លិចបំផ្លាញកាន់តែខ្លាំងជាងមុន ហើយរំពឹងថានឹងប្រើជំនួស B61 របស់អាមេរិកដែលមានស្រាប់ ៕

b61-project-36 maxresdefault

មតិយោបល់