អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវ៉េតូលើសេចក្ដីព្រាងច្បាប់សមាជិកសភា ដើម្បីអាចឲ្យលោកមានអំណាច ក្នុងការធ្វើសង្គ្រាមជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ដោយសមាជិកសភា បន្ទាប់ពីការសម្រេចរបស់សេតវិមាន កាលពីខែមករាកន្លងទៅ ទាក់ទងនឹងការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ដោយមិនបានជូនដំណឹង ទៅកាន់សភា ដែលនាំឲ្យក្នុងតំបន់ ទៅជាមានសង្រ្គាម។
កាលពីខែមីនា សមាជិកសភាសហព័ន្ធ បានអនុម័តនូវដំណោះស្រាយមួយ ដែលធ្វើវិសោធនកម្មច្បាប់អំណាចសង្គ្រាម ឆ្នាំ ១៩៧៣ ដោយតម្រូវឲ្យប្រធានាធិបតី ទទួលបានការយល់ព្រមពីសភា មុនពេលបញ្ជាសកម្មភាពយោធា ប្រឆាំងនឹងរដ្ឋដទៃទៀត។
ដោយទ្បែកសេតវិមាន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធថា ក្នុងនាមជាតំណាងឱ្យលោក ត្រាំ បាននិយាយថា សភាមិនគួរអនុម័តសេចក្តីសម្រេចនេះទេ៕
មតិយោបល់