ម៉ិកស៊ិកៈ វាពិតជាហេតុការណ៍មួយ ដ៏គួរឲ្យរន្ធត់ នៅពេលឃើញក្មេងស្រីម្នាក់ ត្រូវបានសត្វតោវាយប្រហារ ក្នុងអំទ្បុងពេលកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ខណៈដែលនាងកំពុងនៅជាមួយម្ដាយ ក៏ត្រូវសត្វស្ទុះទៅក្រសោបទាញ ខាំជើងស្ដាំ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ម្ដាយ និងអ្នកនៅក្នុងស្ទូឌីយោ។
ពិតណាស់ហេតុការណ៍នេះ ប្រសិនបើមិនមានអ្នក បញ្ឈប់សកម្មភាពនេះទេ ម្ល៉េះក្មេងស្រីម្នាក់នោះ ប្រហែលជាត្រូវក្លាយជាចំណីរបស់សត្វតោនោះ បាត់ទៅហើយ។
ជាទូទៅការយកសត្វសាហាវ មកសម្តែងក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ពិតជាប្លែក និងទទួលបានការគ្រាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនមែន ប៉ុន្តែក៏ជារឿងដ៏ប្រថុយមួយដែរ ជាក់ស្ដែងដូចហេតុការណ៍នេះ ស្រាប់ មើលទៅមិនជារឿងសប្បាយនោះទេ តែអាចក្លាយជាសោកនាដកម្មបាន ប្រសិនបើជួយក្មេងស្រីនោះ មិនទាន់៕
https://youtu.be/aLQ_opZD28w
មតិយោបល់