ចិនៈ យោងតាមស្ថិតិពីក្រសួងកិច្ចការស៊ីវិល (MCA) បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានបន្សល់ចំនួនមនុស្សស្លាប់ ៤២នាក់ និងបាត់ខ្លួន ២៥នាក់ នៅក្នុងតំបន់ថ្នាក់ខេត្តចំនួន១០ នៅព្រឹកថ្ងៃពុធនេះ។
ក្រសួងបាននិយាយថា មានមនុស្សជាង ៤៦០,០០០នាក់ត្រូវបានគេផ្លាស់ប្តូរទីជម្រក និងចំនួន ៣២១,០០០ ត្រូវការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងតំបន់ចំនួន ១០ នៅភាគខាងត្បូង នៃប្រទេសចិន រួមមានខេត្តចឺជាំង ខេត្តជាំងស៊ី ខេត្តហួប៉ី និងខេត្តស៊ីឈួន ចាប់តាំងពីថ្ងៃទី១៨ ខែមិថុនានេះ ។
ផ្ទះចំនួន ប្រហែល ៦៨០០ ខ្នង ត្រូវបានដួលរលំ និងដំណាំយ៉ាងច្រើន ត្រូវបានបំផ្លាញ ដែលនាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន ១.១៦ កោដិដុល្លារអាមេរិក។
ទន្លេមួយនៅក្នុងតំបន់ក្រុង Poyang ខេត្តជាំងស៊ី បានបាក់ច្រាំងកាលពីល្ងាចថ្ងៃច័ន្ទ ហើយ ប៉ូលិសជាង ៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួសជុល ទប់ច្រាំងបាក់ប្រវែង១០០ម៉ែត្រ សម្រាប់ការពារទន្លេ។
ក្រួសួង (MCA)បានចាប់ផ្តើមធ្វើ យន្តការសង្គ្រោះបន្ទាន់មួយ ដើម្បីទទួលបានទិន្នន័យ តាមរយៈផ្កាយរណបវិញ្ញាណបញ្ជាពីចម្ងាយ របស់ប្រទេសចិន និងពិនិត្យតាមដានស្ថានភាពផងដែរ ហើយក្រសួងនឹងប្រើ យន្តហោះគ្មានមនុស្សបើក និង រូបភាពផ្កាយរណបមានគុណភាពខ្ពស់ ក្នុងការត្រួតពិនិត្យ និងវិភាគការខូចខាត លំនៅដ្ឋាន ផ្លូវថ្នល់ និងដីកសិកម្ម៕
មតិយោបល់