ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីតួកគីថា ជនភៀសខ្លួនស៊ីរីអាចក្លាយជាពលរដ្ឋពេញសិទ្ធរបស់តួកគី

តួកគី: ប្រធានាធិបតីរបស់ប្រទេសទួរគីបាននិយាយថា ជនភៀសខ្លួនស៊ីរីដែលកំពុងរស់នៅក្នុងប្រទេសតួកគី នឹងមានឱកាស មួយដើម្បីក្លាយជាប្រជាពលរដ្ឋពេញសិទ្ធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ CNN នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

លោកប្រធានាធិបតី Recep Tayyip Erdogan បានដោះស្រាយជនភៀសខ្លួន ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ភាគខាងត្បូងនៃនៅក្នុងក្រុង Kilis ដែលជាប់ព្រំដែនស៊ីរី និងជាម្ចាស់ផ្ទះទទួលយកជនចំណាកស្រុករាប់ម៉ឺននាក់។

បើយោងតាមទីភ្នាក់ងារ Anadolu របស់រដ្ឋដោយបានស្រង់សម្តីរបស់លោក Erdogan បាននិយាយថា យើងនឹងផ្តល់ឱកាសដើម្បីទទួលសញ្ជាតិ ដោយការជួយដល់បងប្អូនប្រុសស្រីទាំងនេះ ដោយការពិនិត្យតាមដានតាមរយៈការិយាល័យបង្កើតឡើងដោយក្រសួងនោះ។

បើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានបង្ហាញតួលេខថា ជនភៀសខ្លួនស៊ីរីជាង ២,៧លាននាក់រស់នៅក្នុងប្រទេស តួកគី។ តាមរយៈការផ្តល់ជូនជាពលរដ្ឋជនភៀសខ្លួន តួកគីនឹងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានការងារធ្វើ ឬចូល សាលារៀនផងដែរ៕

4094634-3x2-940x627Syrian People

មតិយោបល់