ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មីយ៉ាន់ម៉ាប្រមូលពន្ធលើប្រាក់ចំណូលជាមុន សម្រាប់ការនាំចូលយានយន្តគ្រប់ប្រភេទ

មីយ៉ាន់ម៉ា: នាយកដ្ឋានចំណូលផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃចន្ទទី៣០ ឧសភានេះថា ខ្លួននឹងប្រមូលពន្ធលើប្រាក់ចំណូលជាមុន សម្រាប់ការនាំចូលយានយន្តគ្រប់ប្រភេទ។

ការចាប់ផ្តើមប្រមូលនេះ គឺនៅថ្ងៃទី១ មិថុនា ដោយយកពន្ធលើប្រាក់ចំណូលកម្រិតខ្ពស់ ១៥ភាគរយនឹងត្រូវបានកំណត់សម្រាប់រថយន្តនាំចូលតាមរយៈការធ្វើពាណិជ្ជកម្មធម្មតា សេចក្តីប្រកាសនេះបានបន្ថែមទៀតថា រថយន្តដែលបាននាំចូលសម្រាប់ការប្រើប្រាស់នៅក្នុងឧស្សាហកម្មតាមរយៈពាណិជ្ជកម្មតាមព្រំដែននឹងត្រូវជាប់ពន្ធ ២ភាគរយប៉ុណ្ណោះនៅច្រកទ្វារព្រំដែន។

ការយកពន្ធពន្ធកាន់តែច្រើននឹងបង្កើនតម្លៃនៃការលក់រថយន្តខ្ពស់ជាងនេះ។ នេះគឺជាឆ្នាំដំបូងបំផុតដែលបានបង់ពន្ធលើប្រាក់ចំណូលសម្រាប់រថយន្តនាំចូល។

លោកវេជ្ជបណ្ឌិត Soe Tun ដែលជាម្ចាស់អគារតាំងបង្ហាញរថយន្តបានថ្លែងថាការនាំចូលនិងតម្លៃរថយន្តនៅក្នុងស្រុកនឹងមានតម្លៃខ្ពស់ជាង ១៥ភាគរយ។ រដ្ឋាភិបាលថ្មីបានសន្យាថា នឹងប្រមូលពន្ធជាមួយនឹងប្រព័ន្ធពន្ធដារល្អប្រសើរជាងមុនដើម្បីទាក់ទាញអ្នកបង់ពន្ធច្រើន ហើយបន្ទាប់មកប្រាក់ចំណូលដែលនឹងត្រូវបានប្រើសម្រាប់សេវាសាធារណៈ៕

Myanmar-Imported-Cars

មតិយោបល់