ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្នុងរយៈពេល ៧ខែ វៀតណាមខ្ចីលុយគេជាង ៤,៤ពាន់លានដុល្លារ

វៀតណាម: វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចរចារខ្ចីលុយគេចំនួន ៤,៤៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីម្ចាស់ជំនួយបរទេស នៅក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០១៦។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃសុក្រនេះ។

បើតាមសម្លេងវិទ្យុរដ្ឋរបស់វៀតណាមបានស្រង់សម្តីពីក្រសួងហិរញ្ញវត្ថុនេះថា ចាប់តាំងពីដើមឆ្នាំ២០១៦នេះ ប្រទេសវៀតណាមបានចុះហត្ថលេខាលើឯកសារចំនួន២៦ ដើម្បីខ្ចីលុយពីម្ចាស់ជំនួយ រួមមាន ធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត។

កាលពីថ្ងៃទី២៥ ខែកក្កដា វៀតណាមបានចំណាយលុយជាងពីរពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការផ្តល់ប្រាក់កម្ចីពីបរទេស។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ វៀតណាមបានចំណាយប្រាក់ចំនួន ៩៥៤,៣លានដុល្លារសហរដ្ឋអាមេរិកពីបំណុលបរទេស នេះបើយោងតាមក្រសួងដដែលនេះ៕

US-Vietnam Corrency

មតិយោបល់