អាមេរិក៖ ក្រុមហ៊ុន Twitter នៅព្រឹកថ្ងៃសុក្រនេះ បានច្រានចោលព័ត៌មានចចារ៉ាមដែលបានចេញផ្សាយថា បណ្ដាញសង្គមមួយនេះ នឹងបិទនៅឆ្នាំ ២០១៧ ដែលការច្រានចោលនេះ ត្រូវបានធ្វើឡើងក្រោយពេលសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកនាំពាក្យរបស់ Twitter បានថ្លែងប្រាប់ Reuters តាមរយៈអ៉ីមេលថា «ពិតណាស់! វាជាព័ត៌មានចចាមអារ៉ាម ដែលគ្មានមូលដ្ឋាន»។ នៅក្នុងអ៉ីមេលដែលឆ្លើបតបមកកាន់ Reuters នោះ ខាង Twitter មិនបានបញ្ជាក់អ្វីឲ្យលើសពីនេះនោះទេ គ្រាន់តែបញ្ជាក់ថា Twitter កំពុងដំណើរការយ៉ាងល្អ និងគ្មានមូលហេតុអ្វីត្រូវបិទនោះទេ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមត្រីមាសទី២ ឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter មានចំនួន ៣១៣លានានក់ ដោយកើនឡើងតិច បើធៀបនឹងឆ្នាំមុន៕
មតិយោបល់