ស៊ីរី: នៅមុននេះបន្តិច សកម្មជនឃើដនិងក្រុមឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍មកថា ពួកសកម្មប្រយុទ្ធក្រុមរដ្ឋអ៊ិស្លាម (IS) បានចាប់ជំរិតជនស៊ីវិលជិត ២.០០០នាក់ ខណៈពេលដែលការជម្លៀសប្រជាជនចេញពីទីតាំងចុងក្រោយរបស់ពួកគេនៅភាគខាងជើងក្នុងទីក្រុង Manbej ប្រទេសស៊ីរី ពោលគឺនៅជិតប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១២ សីហា ឆ្នាំ២០១៦។
អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយឲ្យដឹងថា ក្បួនរថយន្តចំនួន ៥០០គ្រឿងរបស់ពួកសកម្មប្រយុទ្ធ IS ចាប់ជម្រិតជនស៊ីវិលប្រើជាខែល ដែលពួកបានចាប់ផ្តើមចាកចេញពី Manbej ឆ្ពោះទៅកាន់ទីក្រុង Jarablus នៅក្នុងទីជនបទភាគឦសាននៃទីក្រុងអាឡេប៉ូ ដែលជាផ្នែកមួយនៃការសម្របសម្រួលដោយឥស្សរជនក្នុងស្រុករវាង IS និងស៊ីរី ដែលដឹកនាំដោយកងកម្លាំងប្រជាធិបតេយ្យឃើដ (SDF)។
អ្នកអង្កេតការណ៍ដដែលនេះបានបន្តថា កិច្ចព្រមព្រៀងនេះមិនត្រូវបានគេប្រកាសជាផ្លូវការរវាងភាគីទាំងពីរនោះទេ ប៉ុន្តែវាគឺជាការបញ្ចប់នៃវត្តមានចុងក្រោយរបស់ពួកគេក្នុង Manbej នៅតាមព្រំដែនប្រទេសតួកគី។
សូមបញ្ជាក់ថា សកម្មជនអម្បូរឃើដបានឱ្យដឹងថា ក្រុមភេរវកម្មបាននាំយកជនស៊ីវិលជិត ២.០០០នាក់ធ្វើជាខែល ដើម្បីធានាឱ្យមានការដកខ្លួនដោយសុវត្ថិភាពពី Manbej ឆ្ពោះទៅរក Jarablus។ ក្រុមភេរវកម្មនេះបានបើកការបាញ់ប្រហារលើជនស៊ីវិលជាច្រើននាក់ ដែលត្រូវបានគេព្យាយាមដើម្បីគេចចេញពីក្បួនរថយន្តសកម្មជននេះ៕
មតិយោបល់