ម៉ាឡេស៊ី: រដ្ឋាភិបាលម៉ាឡេស៊ី បានបដិសេធការប្រឹងប្រែងរបស់ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅ តំបន់អាស៊ីអាគ្នេយ៍ ដោយសារបញ្ហាថវិកាទើបធ្វើឲ្យក្រុមហ៊ុនមួយនេះ បានប្ដូរឈ្មោះស្ថានីយព្រលានយន្តហោះធំរបស់ខ្លួននៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ។
ក្រុមហ៊ុន AirAsia បានប្រកាសថា ស្ថានីយព្រលានយន្តហោះអន្តរជាតិទីពីរនៅក្រុងគូឡាឡាំពួ (KLIA2) ដែលជាកន្លែងធ្វើប្រតិបត្តិការភាគច្រើន បំផុតនៃការហោះហើររបស់ខ្លួននឹងត្រូវបានប្តូរឈ្មោះទៅជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបស្ថានីយទីពីរ (LCCT2), នៅក្នុងការផ្សព្វផ្សាយពាណិជ្ជ កម្មគេហទំព័ររបស់ខ្លួន ដើម្បីផ្តល់សេវាកម្មលក់សំបុត្រ និងការផ្តល់សេវាតាក់ស៊ី។
ទោះយ៉ាងណា អាជ្ញាធរព្រលានយន្តហោះរបស់ប្រទេសម៉ាឡេស៊ី MAHB បានឆ្លើយតបថា ការប្តូរឈ្មោះស្ថានីយដោយឯកតោភាគីរបស់ក្រុមហ៊ុន AirAsia បានរំលោភលើច្បាប់អាកាសចរណ៍ផងដែរ។
AirAsia និង MAHB បានភ្ជាប់ទំនាក់ទំនងជាយូរមកហើយទៅលើស្ថានីយព្រលានយន្តហោះគូឡាឡាំពួរ ដែលជាផ្លូវចូលសំខាន់ដល់ប្រទេសនេះ។ ដោយសារតែបញ្ហាថវិកា ទើបធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវបានបង្ខំចិត្តប្តូរទៅស្ថានីយថ្មី គឺទៅជាស្ថានីយក្រុមហ៊ុនអាកាសចរណ៍តម្លៃ ទាបរបស់ខ្លួន ក្នុងឆ្នាំ២០១៤។
នាយកប្រតិបត្តិក្រុមហ៊ុន AirAsia លោកស្រី Aireen Omar បានត្អូញត្អែរថាកំណើនក្រុមហ៊ុនអាកាសចរណ៍នេះបានថមថយចុះ បានចាប់តាំងពី ត្រូវបានរំខាន ដោយសាររចនាសម្ព័ន្ធនិងប្រព័ន្ធពិនិត្យមើលនៅក្នុងចំណតនេះ ដែលមិនអាចដោះស្រាយបរិមាណទំហំធំរបស់អ្នកដំណើរ។
លោកស្រីបានរៀបរាប់ពីស្ថានីយថ្មីនេះថា វាហួសពីការជួសជុល សម្រាប់ការកសាងគុណភាពរបស់ខ្លួន ដែលមានតម្លៃដើម្បីរក្សាប្រតិបត្តិការរបស់ ក្រុមហ៊ុន AirAsia ៕
មតិយោបល់