ព័ត៌មានជាតិ

(មានវីដេអូ) សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរនៅសារធាតុញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យខាងលើ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ០៣កញ្ចប់ ហើយកម្លាំងសមត្ថកិច្ចយើងក៏ឃាត់ខ្លួន កាលពីវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ លាង ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏បានប្រទះឃើញជនសង្ស័យម្នាក់ ដែលកំពុងឈរតែម្នាក់ឯង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការសួរនាំ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ០៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បាននិយាយប្រាប់ថា រូបគេពិតជាបានឈរនៅទីនោះ ដើម្បីជួញដូរនៅសារធាតុញៀនពិតប្រាកដមែន ដោយរូបគេជាអ្នកទៅយកថ្នាំនៅម្តុំអង់តែងទួលគោក ហើយយកមកលក់ឲ្យអ្នកបើកបររថយន្តក្រុងពេលយប់ ដោយក្នុងមួយកញ្ចប់ រូបគេលក់ចំណេញបាន ៤.០០០រៀលទៅ ៥.០០០រៀល ហើយអ្នកដែលប្រើរូបគេឲ្យលក់នោះ ថែមទាំងបានឲ្យរូបគេជក់ទៀតផង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-08-12_21-46-29

photo_2016-08-12_21-46-36

photo_2016-08-12_21-46-41

photo_2016-08-12_21-46-44

photo_2016-08-12_21-46-48

photo_2016-08-12_21-46-57

photo_2016-08-12_21-47-02

មតិយោបល់