ស៊ីរីៈ ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ជនស៊ីវិល ២.៥០០ នាក់ ត្រូវពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS ចាប់ជំរិតនៅភាគខាងជើងក្នុងទីក្រុង Manbej ប្រទេសស៊ីរី ដែលស្ថិតនៅក្បែរព្រំដែន ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៣ សីហា ឆ្នាំ២០១៦។
ក្បួនរថយន្តចំនួន ៥០០គ្រឿងរបស់ពួកសកម្មប្រយុទ្ធ IS បានចាប់ជម្រិតជនស៊ីវិលប្រើជាខែល ដែលពួកបាន ចាប់ផ្តើមចាកចេញពី Manbej ឆ្ពោះទៅកាន់ទីក្រុង Jarablus នៅទីជនបទភាគឦសាននៃទីក្រុងអាឡេប៉ូ ដែលជាផ្នែកមួយនៃការសម្របសម្រួលដោយឥស្សរជនក្នុងស្រុករវាង IS និងស៊ីរី ដែលដឹកនាំដោយកងកម្លាំង ប្រជាធិបតេយ្យឃើដ (SDF)។
គួរបញ្ជាក់ដែរថា ក្រុមភេរវកម្មនេះ បានបើកការបាញ់ប្រហារលើជនស៊ីវិលជាច្រើននាក់ ដែលបានព្យាយាម ដើម្បីគេចចេញពីក្បួនរថយន្តសកម្មជននេះ ហើយគេនៅមិនទាន់ដឹងទេថា ក្រុម ISIS នឹងដោះលែង ជនស៊ីវិលទាំងនោះ ត្រឡប់មកវិញ នៅពេលណាទេ៕
មតិយោបល់