ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីក្រុង Mosul កំពុងក្លាយជាទីតាំងប្រហារជីវិតជនស៊ីវិលរាប់រយនាក់

អ៊ីរ៉ាក់ៈ ក្រុមភេវរករ ISIS បានប្រហារជីវិតជនស៊ីវិលជាង ២៣០ នាក់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងប្រតិបត្តិការវាយរំដោះរបស់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ នៅក្នុងទីក្រុងMosul ខណៈដែលសន្ទុះក្រុមភេវរករកាន់តែមានការកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមរយៈ សារព័ត៌ាមានបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

ប្រធានគណៈកម្មាការសិទ្ធិមនុស្សសភាអ៊ីរ៉ាក់ លោក Abdel Rakhim Shamri កាលពីថ្ងៃពុធ បាននិយាយថា ក្រុមសកម្មប្រយុទ្ធ Daesh បានបន្តសម្លាប់មនុស្សយ៉ាងឃោរឃៅ នៅខេត្តនីនីវេ ដោយពួកគេបានសម្លាប់ជនស៊ីវិល ១៩០ នាក់ ក្នុងតំបន់ Hammam al-Alil បន្ទាប់ពីចាប់អ្នកទាំងនោះជាចំណាប់ខ្មាំង មកពីតំបន់ផ្សេងៗគ្នានៃទីក្រុង Mosul។

លោក Abdel Rakhim បានឲ្យដឹងទៀតថា ៤២ នាក់ផ្សេងទៀត ត្រូវបានគេយកចេញពីភូមិ Arij ហើយត្រូវពួកភេវរករប្រហារជីវិត បន្ទាប់ពីពួកគេបានបដិសេធមិនសហប្រតិបត្តិការជាមួយសកម្មប្រយុទ្ធ៕

%e1%9e%91%e1%9e%b8%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%84-mosul-%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bb%e1%9e%84%e1%9e%80%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%99%e1%9e%87%e1%9e%b6%e1%9e%91%e1%9e%b8

មតិយោបល់