អង់គ្លេសៈ របាយការណ៍របស់មូលនិធិសហព័ន្ធ Joseph Rowntree បានលើកឡើងថាផលប៉ះពាល់នៃភាពក្រីក្រនៅក្នុងចក្រភពអង់គ្លេស ត្រូវចំណាយថវិការជាមធ្យមទៅលើការជាប់ជំពាក់ពន្ធ ១.៣៤១ដុល្លារសម្រាប់មនុស្សម្នាក់ ក្នុងមួយឆ្នាំ ហើយការចំណាយថ្នាក់ជាតិសរុបលើភាពក្រីក្រនេះដល់ទៅ ៨៧,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០១ខែ សីហានេះ។
មូលនិធិសហព័ន្ធ Joseph Rowntree បានស៊ើបអង្កេតអំពី ភាពក្រីក្រដែលត្រូវបានកំណត់ប្រាក់ចំណូល នៃការស់នៅមានកម្រិតទាបជាង៦០ភាគរយគិតជាមធ្យម ដែលបានប៉ះពាល់ដល់ការរផ្តល់សេវារកម្ មរដ្ឋាភិបាលខុសៗគ្នា។
មូលនិធិនេះបានរកឃើញថាការវិក័យប័ត្រសរុបរបស់ខ្លួនដែលមិនបានរួមបញ្ចូលប្រាក់ចំណាយលើផលប្រយោជន៍ផ្សេងៗ មានចំនួនសរុបជិត៨៩.៣៨ពាន់លានដុល្លារ។
សេវាសុខាភិបាលជាតិ (NHS) ព្រួយបារម្ភអំពី ថ្លៃនៃការចំណាយដែលមានទំហំធំឡើង ព្រោះ ប្រជាជនក្រីក្រប្រហែលជានឹងអាទទួលរងផលប៉ះពាល់ដល់សុខភាពដោយសារជំងឺ៕
មតិយោបល់