តួកគីៈ រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី លោក Mevlut Cavusoglu បានឲ្យដឹង កាលពីថ្ងៃព្រហស្បត្តិ៍ ទី១១ សីហា ថា រដ្ឋាភិបាលតួកគី និងរុស្ស៊ី បានព្រមព្រៀងគ្នាថា របបដឹកនាំ របស់រដ្ឋាភិបាលស៊ីរីបន្ទាប់ គួរត្រូវបានរួមបញ្ជូលគ្នា។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានឲ្យដឹងនៅថ្ងៃទី១៣ សីហានេះ ថា លោក Mevlut Cavusoglu រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី បានថ្លែងក្នុងកិច្ចសម្ភាសន័ជា មួយបណ្តាញផ្សព្វផ្សាយក្នុង ស្រុកឈ្មោះ NTV ថា រដ្ឋាភិបាលស៊ីរី គួរមានរដ្ឋបាលមួយ ដែលអនុញ្ញាតឲ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីអាចបញ្ចេញមតិបានដោយសេរី។
លោករដ្ឋមន្រ្តីក្រសួងការបរទេសតួកគី បានបន្តថា តួកគីមានទស្សនៈដូចរុស្ស៊ីដែរ គឺថា រដ្ឋបាលបន្ទាប់នៅ ក្នុងប្រទេសស៊ីរីគួរត្រូវបញ្ចូលគ្នា និងគ្របដណ្តប់បានទាំងអស់គ្នា។ លោករដ្ឋមន្រ្តី បានបន្ថែមថា រដ្ឋបាល បន្ទាប់នៅក្នុងប្រទេសស៊ីរី គួរមិនត្រូវបានកាន់សាសនាតែមួយនោះទេ៕
មតិយោបល់