អេហ្ស៊ីប: ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីបបាននិយាយនៅថ្ងៃអង្គារ៍នេះថា ឧបករណ៍ថតសម្លេងទិន្នន័យហោះហើររបស់យន្តហោះ EgyptAir MS804 ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីខែមុន ត្រូវបានគេជួសជុលដោយជោគជ័យវិញហើយ បន្ទាប់ពីវាត្រូវទឹកសមុទ្រជ្រាបចូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនានេះ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរការជួសជុលនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍នៃការិយាល័យយន្តហោះស៊ើបអង្កេតបារាំង ជាកន្លែងដែលការធ្វើតេស្តភាពត្រឹមត្រូវសម្រាប់ជើងហោះហើរមួយនេះ ត្រូវបានអនុវត្តដើម្បីធ្វើឱ្យប្រាកដថាឯកសារទិន្នន័យយន្តហោះគឺនៅតែថតសម្លេងជាប់ដដែល ពោលគឺមិនមានការខូចខាតឬបាត់បង់ឡើយ។
ដោយឡែក ដំណើរការជួសជុលនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញមកពីការិយាល័យស៊ើបអង្កេតនេះ ត្រូវបានធ្វើជាសាក្សីតាមរយៈគណៈកម្មាធិការស៊ើបអង្កេតបន្ទាន់ បន្ទាប់ពីបញ្ជូនប្រអប់ខ្មៅរបស់ខ្លួនបានទៅដល់ទីក្រុងប៉ារីសផងដែរ។ អ្នកស្រាវជ្រាវបាននិយាយថា ការជួសជុលសំលេងកាប៊ីនយន្តហោះបានចាប់ផ្តើម អស់រយៈពេលជាច្រើនម៉ោង។
សូមបញ្ជាក់ថា យន្តហោះ EgyptAir MS804 បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ខែឧសភា នៅពេលចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ ដែលបានសំលាប់មនុស្សទាំងអស់ ៦៦នាក់៕
មតិយោបល់