ប្រេស៊ីលៈ បើយោងតាមរបាយការណ៍ ចេញផ្សាយដោយក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា ចំនួនភ្នាក់ងារប៉ូលិសស្លាប់នៅក្នុងឆ្នាំនេះ បានកើនឡើងដល់ ៧០នាក់ហើយ ដែលការស្លាប់ភាគច្រើន នៅទីកន្លែងកម្សាន្តភ្ញៀវទេសចរក្នុងប្រទេស និងទីតាំងប្រកួតកីឡាអូឡាំពិក និង Paralympic។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
ជនរងគ្រោះចុងក្រោយបំផុត ជាភ្នាក់ងារម្នាក់មកពីយោធាប៉ូលិស ដែលបានស្លាប់នៅយប់ថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានបាញ់សម្លាប់នៅតំបន់អនាធិបតេយ្យ ក្នុងជាយក្រុង Rio de Janeiro ដែលជាទីក្រុងធំបំផុត ទីពីររបស់ប្រទេសប្រេស៊ីល ខណៈពេលដែលលោកព្យាយាមយករថយន្តពីក្រុមចោរលួចត្រលប់មកវិញ។
ក្នុងនោះក៏មានភ្នាក់ងារប៉ូលិស ២៩៣នាក់ បានរងរបួសក្នុងអំឡុងពេលបាញ់ប្រហារគ្នា ជាមួយក្រុមជួញដូរ គ្រឿងញៀនផងដែរនៅក្នុងទីក្រុង នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍៕
មតិយោបល់