ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកេតុមាលា ក្រោយហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។ បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានប្រាប់ថា ជនរងគ្រោះជាអ្នកធ្វើការនៅក្នុងហាងលក់ទំនិញឈ្មោះ អនលី យូ នោះតែម្តង។
សាក្សីបាននិយាយថា គេបានឃើញជនសង្ស័យពីរនាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមកដល់ខាងមុខហាងលក់ទំនិញនោះ បានចូលទៅបាញ់ជនរងគ្រោះតែម្តង។
បើតាមសមត្ថកិច្ច ទីតាំងកើតហេតុ គឺនៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយជនរងគ្រោះឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យចតុមុខ បានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា រីឯជនល្មើសឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នឃាត់ខ្លួននៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញុ។
ទោះយ៉ាងណា មានប្រភពអះអាងថា ម៉ាត អនលី យូ ដែលជាកន្លែងកើតហេតុ ជារបស់តារាសម្ដែង ខៀវ សុរ៉ាវី និងមានម្តាយឈ្មោះ យាយង់ែត។ ដោយឡែក ជនដៃដល់ដែលជាខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញផងដែរ។
ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្ទាប់៕
មតិយោបល់