ម៉ាឡេស៊ីៈ សាកសពម្ចាស់ជើងឯករាំក្បាច់ ហ៊ីហប ត្រូវបានគេរកឃើញ នៅឆ្នេរខ្សាច់ Pantai Cenang ក្នុងប្រទេស ម៉ាឡេស៊ី បន្ទាប់ពី បាត់ខ្លួនរយៈពេល ២២ម៉ោង ។
ប្រភពព័ត៌មាន The Star ចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នករាំហ៊ីបហប ឈ្មោះ Jayden Koi Kian Boon បានលង់ទឹកស្លាប់ ក្នុងអំឡុងពេលហែលទឹក ជាមួយនឹង មិត្តភក្តិ ២នាក់ផ្សេងទៀត ។
ក្រុមអ្នកជួយសង្គ្រោះបាន ស្វែងរកឃើញ សាកសព ម្ចាស់ពានរង្វាន់ រាំហ៊ីបហប វ័យ ២១ឆ្នាំនេះ នៅរសៀលម៉ោង ១២ និង៤៥នាទី ត្រូវនឹងថ្ងៃសុក្រទី ១២ ខែសីហា ឆ្នាំ២០១៦ ។
Jayden Koi Kian Boon បានធ្វើដំណើរកម្សាន្តនៅតំបន់ខាងលើ ជាមួយនឹងមិត្តភក្តិ ១៦នាក់ ហើយពួកគេគ្រោងនឹងចាកចេញ នៅថ្ងៃទី ១៣ ខែសីហា នេះ ។
Jayden គឺជាមេក្រុមរាំ Red Lycans ដែលលើកពានអ្នករាំហ៊ីបហប ក្នុងកម្មវិធី Battleground 2016 ធ្វើឡើងនៅ ម៉ាឡេស៊ី ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់