ព័ត៌មានសិល្បៈ និងកម្សាន្ត

អម្ពរទេវី មកដល់ទឹកដីកំណើត

ភ្នំពេញៈ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរទេវី បានមកដល់ទឹកដីកំណើតខ្លួន ដោយសុវត្ថិភាព ដើម្បីត្រៀមខ្លួន ថតខ្សែភាពយន្ត ឲ្យផលិតកម្មថោន។

ដំណឹងអ្នកនាង អម្ពរទេវី មកដល់កម្ពុជា ដោយកំពុងស្នាក់នៅភ្នំពេញ ត្រូវបានលេចធ្លាយ តាមរយៈ លោក ឯម រៀម អ្នកច្នៃម៉ូដដ៏ល្បីល្បាញ ក្នុងពិភពសិល្បៈ ដោយបានសរសេរនៅលើហ្វេសប៊ុក និងភ្ជាប់ មកជាមួយរូបភាពថា «40ម៉ោងជាងហើយដែលម្តាយនិងកូន អត់បានគេង តែមើលទៅអ្នកទាំងពីរនៅតែរីករាយស្រស់ថ្លា» ។

បញ្ជាក់ផងដែរថា ដំណើរអ្នកនាង អម្ពរទេវី មកកាន់ទឹកដី កម្ពុជាលើកនេះ គឺត្រៀមខ្លួន ដើម្បីថតខ្សែភាពយន្ត ឲ្យផលិតកម្មថោន ក្រោមចំណងជើងថា «ទឹកចិត្តម្តាយ សម័យថ្មី» ៕

Apor Tevy (1)Apor Tevy (2)

មតិយោបល់