ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឧកញ៉ា ពីររូប ជាប់ជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ

ភ្នំពេញ៖ ឧកញ៉ា ពីររូប​ មាន​ ឧកញ៉ា ហុង ពីវ និង ឧកញ៉ា តាំង គួង ត្រូវបាន​សមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បោះឆ្នោតឲ្យ​ជាប់ ជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយ​​បេក្ខភាពទាំងពីររូបទទួលបានសំលេងគាំទ្រចំនួន ២៥/២៥ ជាឯកច្ឆ័ន ។​

យោង​តា​ម​ហ្វេ​ស​ប៊ុ​ក ​ស​ភា​ពា​ណិ​ជ្ជ​ក​ម្ម​រា​ជ​ធា​នី​ភ្នំពេ​ញ​​បា​​ន​ឲ្យ​ដឹ​ង​ថា​ពិ​ធី​ជ្រើ​ស​រើ​ស​ប​ង្រ្គ​ប់​ស​មា​ជិ​ក​ជ្រើ​ស​តាំ​​ង​ស​ភា​ពា​ណិ​ជ្ជ​ក​ម្ម​រា​ជ​ធា​នី​ភ្នំ​ពេញ​​ ​អា​ណ​ត្តិ​ទី​៣​ ​លើ​ក​ទី​២​នា​ព្រឹ​ក​ថ្ងៃ​ទី​​១៥​ ខែសីហា ឆ្នាំ២០១៦ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំពិធីជ្រើសរើសបង្រ្គប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៣ លើកទី២ ក្រោមអធិបតីភាព អ្នកឧ​ក​ញ៉ា​ ​គិ​ត​ ​ម៉េ​ង​​ ប្រ​ធា​ន​​ស​ភា​ពា​ណិ​ជ្ជ​ក​ម្ម​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​/​ក​ម្ពុ​ជា​ និ​ង​មា​ន​ការ​ចូ​​លរួ​ម​​ពី​ស​មា​ជិ​ក​ជ្រើ​ស​តាំ​ង​នៃ​ស​ភា​ពា​ណិ​ជ្ជ​ក​ម្ម​រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
ពិធីខាងលើនេះ ប្រារព្ធធ្វើឡើងដើម្បីជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញចំនួនពីររូបបន្ថែមទៀត មាន​ ឧកញ៉ា ហុង ពីវ និង ឧកញ៉ា តាំង គួង ដើម្បីបង្រ្គប់ចំនួនគូរ៉ុមសរុប៤០រូបនិ​ង​ជំនួ​ស​ឱ្យ​ស​មា​ជិ​ក​ជ្រើ​ស​តាំ​ង​ចា​ស់​ពីរ​​រូប​​ដែ​ល​បា​ន​លា​លែ​ង​ពី​តំ​ណែ​ង​។​
ជាលទ្ធផលនៃពិធីជ្រើសរើសដែលបោះឆ្នោតដោយសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បេក្ខភាពទាំងពីររូបទទួលបានសំលេងគាំទ្រចំនួន ២៥/២៥ ជាឯកច្ឆ័ន៕​

Comerce (1)Comerce (2)Comerce (3)Comerce (4)

មតិយោបល់