ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥ និង៣០នាទីព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្បែរអគារក្រុមហ៊ុន មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមរយះពេលជាង២ម៉ោង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងដូចខាងក្រោម៖
-អាវុធខ្លីចំនួន ០២ដើម៖
១-ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់២ គ្មានគ្រាប់
២-ម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន ១២គ្រាប់ (9mm)
-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់
-ខ្នោះដៃ ០២គូរ
-ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
-ជញ្ជីងផ្លឹង ០១គ្រឿង
-សម្ភារផ្សេងៗមួយចំនួន ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕





មតិយោបល់