បាត់ដំបង: ពលករខ្មែរ រាប់រយនាក់កំពុងស្ទះដំណើរនៅច្រកទ្វារអន្តរជាតិដូង (ឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈមិនអាចវិលទៅថៃវិញបាន ទាន់ពេលវេលាដោយសារពួកគេ បានសម្រុកវិលទៅរកការងារធ្វើវិញ បន្ទាប់ពីចូលមកខ្មែរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរួច។ គួរបញ្ចាក់ផងដែរថា រាជរដ្ឋាភិបាលយោធាថៃ តម្រូវពលករចេញពី ឡែមឲ្យអស់ ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែសមត្ថកិច្ចខ្មែរ សុំពន្យាពេលរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ បន្តទៀត។
តាមការឱ្យដឹងពីសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិដូងខាងលើបានបង្ហើបឱ្យដឹងនៅថ្ងៃ២១ ខែមេសា ឆ្នាំ២០១៦ថា ពលករខ្មែរដែលជ្រួលច្រាលនៅមាត់ច្រកទ្វារដូង នៅល្ងាចថ្ងៃទី២១ មេសា នេះ បំរុងចូលមកខ្មែរវិញ ដោយសារមានការផ្ទុះអាវុធចំនួន៥គ្រាប់ ក្នុងទឹកដីថៃ ព្រោះតែមានរថយន្តថៅកែថៃ១គ្រឿង បានដឹកពលករខ្មែរចូលទៅថៃ ត្រូវបានតម្រួតយោធាថៃ ឃាត់ឲ្យឈប់ តែរថរយន្តនោះមិនឈប់ទើបមានការផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើ់លដល់ពលករខ្មែរតែម្តងដែលកំពុងអង្គុយរង់ចាំ រថយន្តថៅកែថៃពួកគេរៀងៗខ្លួន មកទទួលយកទៅធ្វើការងារនៅតាមរោងង៉ាន៕
មតិយោបល់