ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមអ្នកកាសែតពិភាក្សាគ្នា អំពីអនាគតកម្ពុជា ឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ ២០១៨

ភ្នំពេញៈ ក្លិុបអ្នកកាសែតកម្ពុជា ដោយមានការគាំទ្រពីមូលនិធិ Konrat Adenauer Stiftung នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពីអនាគតនយោបាយកម្ពុជា ឆ្ពោះទៅរកការរៀបចំបោះឆ្នោតឆ្នាំ២០១៨។

លោក ប៉ែន ប៊ុណ្ណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (កអក) បានមានប្រសាន៍ថា ជារៀងរាល់ឆ្នាំ យើងតែងតែបានរៀបចំកម្មវិធីនានាជាច្រើន ដែលពាក់ព័ន្ធ នឹងវិស័យសារព័ត៌មាន កាងារសង្គម ប៉ុន្តែសម្រាប់ពេលនេះយើងបានលើកយកនូវកិច្ចពិភាក្សាមួយនិយាយពីអនាគតនយោបាយកម្ពុជា ឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨ សម្រាប់ឲ្យអ្នកកាសែតមានគំនិតបន្ថែម ក្នុងការស្វែងយល់សម្រាប់ផ្តល់ និងទទួលព័ត៌មានដល់សាធារណជន ក្រៅពីនេះយើងក៏មានការជជែកពិភាក្សាតាមដានស្ថានការណ៍សង្គមក្នុងនិងក្រៅប្រទេសផងដែរ។

លោក ប៉ែន ប៊ុណ្ណា បន្តថា កិច្ចពិភាក្សាថ្ងៃនេះយើង នឹងធ្វើកាបង្ហាញពីការស្ទៀបស្ទង់មតិ ដែល កអក បានធ្វើឡើងក្នុងចំណោមសមាជិកអំពីសេចក្តីត្រូវការថា តើគាត់ចង់បានអី សកម្មភាពបណ្តុះបណ្តាល របៀបមិចតទៅទៀត ឬសេចក្តីត្រូវការអ្វីផ្សេងទៀត។

លោកបន្តថា កអក បានទទួលការគាំទ្រពីមូលនិធិខុនរ៉ាដ ជាង១០ឆ្នាំមកហើយ ដូច្នេះតទៅមុខយើងត្រូវតែចេះរស់ដោយខ្លួនឯងតាមរយះការគាំទ្រពីសមាជិកដោយផ្ទាល់គឺត្រូវបង់ប្រាក់ប្រចាំខែចំនួន៤០០០រៀល ។

លោកបន្ថែមទៀតថា កិច្ចពិភាក្សាមួយទៀត គឺអនាគតកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ដោយផ្តល់ឱកាសឲ្យអ្នកចូលរួមលើកនូវសំនួរ ក៏ដូចជាកង្វល់ក្នុងពេលចុះយកព័ត៌មាន ពេលបោះឆ្នោត និងស្វែងរកបទពិសោធន៍ សម្រាប់ការយល់ដឹងបន្ថែមពីបញ្ហាសង្គមផ្សេងៗទៀត។

សូមបញ្ជាក់ កិច្ចពិភាក្សានេះដែរមានការចូលរួមពីបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័ននានាជាច្រើន អ្នកនយោបាយ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធមួយចំនួនទៀត៕

photo_2016-04-22_10-24-54 photo_2016-04-22_10-24-59 photo_2016-04-22_10-25-00 photo_2016-04-22_10-25-02

 

មតិយោបល់