ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាហាវមែន! ក្មេងមានសតិមិនប្រក្រតីម្នាក់ គ្រាន់តែបរិភោគបាយនៅវត្តធ្វើបែកចាន ក៏ព្រួតគ្នាវាយដំរហូតដល់សន្លប់ និងចង​ ស្លាបសេកទៀត

សៀមរាបៈ ក្មេងមានសតិមិនគ្រប់ម្នាក់ត្រូវបាបគេវាយដំ រហូតដល់សន្លប់ ដោយសារក្រុមបុគ្គល នៃមន្ត្រីរបស់ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចប្រចាំការនៅក្នុងបរិវេណប្រាសាទអង្គរវត្ត បាននាំព្រួតគ្នារវៃធ្វើបាប។ ហេតុការវៃដំក្មេង ដែលមានសតិមិគ្រប់នេះ បានកើតឡើង កាលពីថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណ ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។

ប្រភពដែលបានឃើញហេតុការណ៍ដោយផ្ទាល់ភ្នែក នាកន្លែងកើតហេតុបានឲ្យដឹងថា មុនថ្ងៃកើតហេតុ គេឃើញក្មេង ប្រុសម្នាក់នោះ ត្រូវបាននគរបាល មិនអនុញ្ញាត្តិឲ្យចូលមកក្នុងបរិវេណប្រាសាទអង្ករវត្តទេ ខណៈពេលនោះ ក្មេងដែលមានសតិមិនគ្រប់ បានហែលទឹកកស្សិណអង្គរឆ្លងទៅឆ្លងមក រហូតដល់រូបគេ អាចចូលមកបាន ក្នុងបរិវេណនេះ ។

ប្រភពផ្សេងទៀតពីក្មេងក្នុងវត្តអង្គរខាងត្បូង នៅក្បែរកន្លែងហេតុការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ គេឃើញក្មេងរូបនោះ មានលក្ខណៈសតិមិនគ្រប់ ហើយជាជនអាណាថា គ្មានទីពឹង បានដើរចូលមកក្នុងវត្ត ដើម្បីរកបាយហូប ខណៈពេលនោះ គេឃើញក្មេងរូបនោះ បានបោកចានបាយបែក អស់ចំនួនមួយ ហើយបន្ទាប់មកក្មេងនោះ បានរត់ចេញទៅបាត់ ស្រាប់តែមានក្រុមមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា មួយក្រុម បានរត់ស្ទាក់ខាងមុខ រួចចាប់បាន ហើយយកទៅកន្លែងស្ងាត់ នៅក្នុងព្រៃ ជិតទីកន្លែងគោរពសក្ការៈ លោកតារាជ្យ ហើយបានវាយជាច្រើនដៃ រហូតដល់សន្លប់ រួចហើយបានចងដៃ ព័ទ្ធស្លាបសេកមកខាងក្រោយ រួចទុកចោលក្នុងព្រៃ ។ ប្រភពបានបន្តថា ក្រោយមកទើប មានមន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរជាតិអប្សរា បានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះ ដោយយកស្បង់ចីពររុំមុខផង ។

ទោះបីយ៉ាងណា អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ក៏ដូចជាមហាជន និងអ្នកស្អប់ខ្ពើមនូវសកម្មភាព អំពើហិង្សាលើកុមារ ដែលគ្នាពិការ (មានសតិមិនប្រក្រតី) កុមារកំព្រា គ្មានទីពឹង បានធ្វើការថ្កោលទោស និងសម្ដែងការមិនពេញចិត្ត ហើយសំុអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ មេត្តាធ្វើការពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល ក្រុម ឬ បក្សពួក ដែលបានប្រព្រឹត្តិអំពើហិង្សាលើកុមារបែបនេះ ។

ទាក់ទងនិងការចោទប្រកាន់ខាងលើនេះដែរ លោកឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣ និង ៥១នាទី រសៀលនេះថា « ករណីនេះ លោកនៅមិនទាន់ បានទទួលព័ត៏មានច្បាស់ទេ កំពុងឲ្យគេស៊ីបសួរ រឿងពីព្រឹក លោកបន្តថា បើមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា អ្នកទាំងអស់ហ្នឹងគាត់មានការងារ មានវិជ្ជាវីវៈ ក្រមសិលធម៌ ការទទួលខុសត្រូវ មិនអាចចេះតែធ្វើអី អញ្ចឹងកើតទេ លោកបានបញ្ជាក់ថា បើមានឃើញករណីនេះមែន គេមានក្រុមព្រឹក្សាវិន័យ មានចំណាត់ការ តាមបែបបទរដ្ឋបាល ហើយបើមានអញ្ចឹងនោះ និងត្រូវទទួលទោសតាមច្បាប់ ៕

photo_2016-09-25_13-03-37

photo_2016-09-25_13-03-40

មតិយោបល់