ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ មនុស្សស្លាប់ក្នុងរញ្ជួយដីនៅអេក្វាទ័រកើនដល់ ៥៨៧នាក់ និងជាង ៥,៧០០នាក់ទៀតរបួស

អេក្វាទ័រ: ចំនួនអ្នកស្លាប់ដែលបានបង្កឡើង ដោយគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៨ រ៉ិចទ័រវាយប្រហារ ប្រទេសអេក្វាទ័រ កាលពីមួយសប្តាហ៍មុននោះ បានកើនឡើងដល់ ៥៨៧នាក់ ហើយក្នុងចំណោមនោះ ២៧នាក់គឺជាជនបរទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។

អាជ្ញាធរអេក្វាទ័រ បានប្រកាសឲ្យដឹងទៀតថា សាកសព ៥៣៩នាក់ហើយត្រូវបានគេកំណត់ អត្តសញ្ញាណរួចរាល់ ដោយឡែកនៅ ៤៨នាក់ទៀត ក្រុមជំនាញកំពុងតែធ្វើត្រួតពិនិត្យបន្ត។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ ៥៨៧នាក់នោះ គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតខាងលើនេះ នៅបាននាំឲ្យមនុស្ស ៥,៧៣៣នាក់រងរបួស និង ១៦៣នាក់ទៀតបន្តបាត់ខ្លួន។ រដ្ឋាភិបាលអេក្វាទ័រ ទើបប្រមូលបានថវិកា ៣៧៧,១៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ៕

photo_2016-04-22_09-58-45 photo_2016-04-22_09-58-44 photo_2016-04-22_09-58-46

មតិយោបល់