ព័ត៌មានជាតិ

សាំយ៉ុងបុកផ្ដាច់ជីវិតបុរសដើរឆ្លងថ្នល់ម្នាក់ ស្លាប់មួយរំពេច នៅស្រុកជីកក្រែង

សៀមរាប: វេលាម៉ោង ៦និង៣៥នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែងរវាងរថយន្តម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AU 3798 (ទិសដៅពីលិចទៅកើត) និងមនុស្សដើរឆ្លងថ្នល់ ពីត្បូង ទៅជើងបណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់

ជនរងគ្រោះឈ្មោះ សួង បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់ )។
អ្នកបើកបររថយន្តគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានយករថយន្តមករក្សាទុក នៅអធិការនគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់