ព័ត៌មានជាតិ

មុននេះបន្តិច មានការប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់មួយកន្លែង មិនដឹងមូលហេតុ!..

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានការប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដោយពុំទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ខណៈនេះក៏សង្កេតឃើញវត្តមានសមត្ថកិច្ចជំនាញ កំពុងចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះផងដែរ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់