ព័ត៌មានជាតិ

ចង់ទិញ Tablet ប្រើ Android 4.0 ICS ​ដែល​មាន​តម្លៃ​ទាប​ទេ​?

តើលោកអ្នកចង់បាន tablet ដែលមានតម្លៃទាបសមរម្យ និងប្រើប្រាស់ ICS​ មក​​ប្រើប្រាស់​​នឹង​ដៃ ​ដែរ ​ឬទេ?​ លោកអ្នក​​ប្រហែល​​ជា​​គិត​ថា​វា​មិន​អាច​ទៅ​រួច​បាន​នោះ​ទេ​។​ ប៉ុន្តែ​ពេល​នេះ​គឺ​អាច​ដោយ​សារ​តែ​ ទស្សនាSonic​ ប្រកាស់​បង្ហាញ​នូវ​ tablet​ ថ្មី​របស់​ខ្លួន​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ Android 4.0 ICS​ ដែល​មាន​ឈ្មោះ​ថា​ ទស្សនាPad E70​ ក្នុង​តម្លៃ 170 ដុល្លារ។ នេះជាព័ត៌មានមួយដែលធ្វើឲ្យដែលមិនសូវ​សម្បូរលុយ និងចង់ប្រើ tablet មានឱកាសបានប្រើ ជាពិសេសគឺមាន ICS មកជាមួយថែមទៀត។ សម្រាប់លក្ខណ:ពិសេសរបស់ ទស្សនាPad E70 មានដូចជាអេក្រង់ទំហំ 7 អ៊ីង មានរន្ធដោត mini USB អាច​ប្រើអ៊ីនធើណែតតាមរយ: WiFi អាចរក្សាទុកនូវឯកសារវីដអេ តន្រ្តី រូបភាព និងឯកសារផ្សេងៗ​ជា​មួយ​នឹង​មេម៉ូរ៉ីក្នុងម៉ាស៊ីន 4GB ហើយអាចថែមបានរហូតដល់ទៅ 32 GB។

តាមអ្វីដែលបង្ហាញខាងលើ យើងឃើញថា សមត្ថភាព លក្ខណ:ពិសេស របស់ ទស្សនាPad E70 គឺស័ក្តិសមនឹងតម្លៃដែលបានកំណត់៕

តើលោកអ្នកចង់បានទេ? សម្រាប់ខ្ញុំវិញ មានចំណាប់អារម្មណ៍តិចៗដែរ….

មតិយោបល់