ភ្នំពេញ: នៅព្រឹកព្រលឹមកាលពីវេលាម៉ោង ០៦:៣០នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ មានរថយន្តកុងទីន័រដឹកអេសស្កាស័ ក្បាលរថយន្តស្លាកលេខព្រះសីហនុ 3C-1819 កន្ទុយសណ្ដោងស្លាកលេខព្រះសីហនុ4A1590 បានបើកទាក់ខ្សែភ្លើង និងខ្សែកាប បណ្ដាលឲ្យទាក់ដាច់ធ្លាក់ពេញផ្លូវ ទាំងព្រឹកនៅចំណុចស្ពានម័រ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការរាយការណ៍របស់ភ្នាក់ងារ Post News ដដែលឲ្យដឹងថា បន្ទាប់ពីហេតុភ្លាម ក៍សង្កេចឃើញថា មានសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងសម្រួលចរាចរណ៍ ដោយមិនមានការកកស្ទះចរាចរនោះទេ៕
មតិយោបល់