ព័ត៌មានជាតិ

ក្មេង​ស្រី ៣នាក់ដ៏គួរ​ឲ្យអាណិត ត្រូវ​បានឪពុកបោះបង់ចោល​នៅ​ស្ថានីយ៍រថភ្លើងក្នុងទីក្រុងញ៉ូវដេលី ពេលនេះបានជួបម្តាយវិញហើយ​

ឥណ្ឌា​៖បន្ទាប់ពីរូបភាព​ក្មេង​ ៣នាក់ អង្គុយឱបគ្នា នៅជ្រុងម្ខាងនៃស្ថានីយ៍រថភ្លើង បង្ហោះទៅកាន់ អ៊ីនធឺណេត ធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ស្វែងរកក្មេងទាំងនេះ និង ក្រុមគ្រួសារ ។​
ហេតុការណ៍មួយនេះដែរ វាបានកើតឡើងនៅក្នុងទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា ​ ដោយបានប្រទះឃើញក្មេងស្រី ៣ នាក់ឱបគ្នា ដោយអ្នកដំណើរម្នាក់ ​នៅជ្រុងម្ខាងនៃ រថភ្លើង ហើយពេលនោះ អ្នកដំណើរនោះ បាន​​ថតរូប និងបង្ហោះទៅកាន់ធ្វីតទ័រ របស់ខ្លួន ​ដើម្បីស្វែងរកជំនួយ ជួយដល់ ក្មេងស្រី ៣ នាក់ដ៏គួរ​ឲ្យ​អាសូរនេះ ។​
រូបថតនេះដែរ បានធ្វើឲ្យអ្នកនៅទីក្រុងញ៉ូវដេលី ចាប់អារម្មណ៍យ៉ាងខ្លាំង ។​

បន្ទាប់ពី​លោក Abhishek Shukla បានបង្ហោះរូបភាពនេះរួចហើយ បានធ្វើឲ្យអ្នករស់នៅទីក្រុង មួយនេះ និងប៉ូលីស​ បានស្វែងរក តែរកមិនឃើញ ។ ប៉ូលីស​បានស្វែងរកជាង ៣ ម៉ោង ទើបរកឃើញ ក្មេងទាំង ៣ នេះ​​​នៅស្ថានីយ៍​ផ្សេងទៀត ។ ប៉ូលីសបានិយាយថា ក្មេងទាំង ៣ នេះ បានរត់គេចពីប៉ូលីស ដោយឱបគ្នា ទាំងកាយញ័រ​ទទ្រើត ពេលដែល​ប៉ូលីសស្វែងរកពួកគេឃើញ ។​

ក្មេង​ទាំង ៣ នាក់ដែលត្រូវបានគេបោះបង់ចោលនេះ ​ទី ១ឈ្មោះ Rahnuma អាយុ ៧ ឆ្នាំ ទី ២ឈ្មោះ Raja អាយុ ៥ ឆ្នាំ និងទី ៣ឈ្មោះ Sanya អាយុ ៤ ឆ្នាំ ។​បើតាមសម្តីក្មេងនេះ បានប្រាប់ឲ្យដឹងថា ឪពុករបស់ខ្លួន បានពួកខ្លួន មកពីក្រុងផ្សេង ធ្វើដំណើរ មក​កាន់ទីក្រុងញ៉ូវដេលី ហើយក៏បោះបង់យើងចោលតែម្តងទៅ ដោយគ្រាន់តែប្រាប់ថា ឲ្យរងចាំនៅទីនេះ ។​
ជាមួយនឹងគ្នានេះដែរ ប៉ូលីស និង​អ្នករស់នៅទីក្រុងញ៉ូវដេលី ពិតជាមានសំណាងខ្លាំងណាស់ ដែល​អាចរកឃើញម្តាយក្មេង ស្រីទាំងបី ។ ស្ត្រីដែលជាម្តាយបាន ប្រាប់ឲ្យដឹងផងដែរថា ​ប្តីរបស់នាង បាននាំកូន៣ នាក់នេះ ចាកចេញពីខ្លួនដោយ មិនបានផ្តល់ព័ត៌មានអ្វីឡើយ ។​ តែទោះជាយ៉ាងណា បន្ទាប់ពីក្មេងស្រី ៣ នាក់នេះ ដេកនៅស្ថានីយ៍រថភ្លើង និង ស្ថានីយ៍ប៉ូលីស អស់ជាច្រើន បានជួបជុំម្តាយរបស់ខ្លួនវិញហើយ ៕​
2-138a3

5-597601-138a3

មតិយោបល់